បុគ្គលិកអប់រំខេត្តព្រះសីហនុ ទទួលវគ្គបណ្ដុះបណ្ដាលស្ដីពី 'បញ្ញាសិប្បនិម្មិតដើម្បីជំរុញប្រសិទ្ធភាពការងារអប់រំ'

កំពង់ចាម៖ ចាប់ពីថ្ងៃទី០៧ដល់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ មានការរៀបចំបណ្ដុះបណ្ដាលគ្រូបង្រៀនមួយ ស្ដីពី “ ការអប់រំកុមារមានពិការភាពសតិបញ្ញា និងអូទីស្សឹម” នៅសាលប្រជុំសាលាបឋមសិក្សា សម្ដេចតេជោ ហ៊ុន សែន មេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្ដម ណុះ ស្លេះ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា។

វគ្គបណ្ដុះបណ្ដាលនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងដើម្បីផ្ដល់ចំណេះដឹងដល់លោកគ្រូ អ្នកគ្រូ លើផ្នែកទ្រឹស្ដីផ្សារភ្ជាប់នឹងការអនុវត្តជាក់ស្តែងដែលមានខ្លឹមសារ និងវិធីសាស្ត្រ ឆ្លើយតបទៅនឹង កុមារដែលមានពិការភាពសតិបញ្ញា និងអូទីស្សឹម រួមចំណែកលើកកម្ពស់គុណភាពបង្រៀន និងរៀន នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ឱ្យកាន់តែប្រសើរ។

វគ្គបណ្ដុះបណ្ដាលនេះមានការចូលរួម ពីថ្នាក់ដឹកនាំនិងមន្ត្រីនាយកដ្ឋានអប់រំក្រៅប្រព័ន្ធនិងបរិយាបន្ន មន្ត្រីការិយាល័យអប់រំក្រៅប្រព័ន្ធមកពីមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ខេត្តកណ្ដាល ក្រចេះ ព្រៃវែង និងខេត្តកំពង់ចាម មន្ត្រីថ្នាក់ការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលស្រុកស្ទឹងត្រង់ ចំការលើ និងក្រុងព្រៃវែង គណៈគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូថ្នាក់សមាហរណកម្មសាលាបឋមសិក្សាគោលដៅទាំង៧រួមមាន សាលាបឋមសិក្សាយកបាទ ខន្តីបារមី៧មករា ក្រាំងក្អែក អូរប្ញស្សី២ សម្ដេចតេជោ ហ៊ុន សែន មេសរជ្រៃ ស្រែព្រាល និង សាលាបឋមសិក្សា ហ៊ុន សែន ថ្នល់បែក ហើយនិងអង្គការករុណាបាត់ដំបង អង្គការ DDSP និងអង្គការស្នាមញញឹមកុមារអូទីស្សឹមកម្ពុជា សរុបរួមចំនួន៤៨នាក់(ស្រីចំនួន ២៦នាក់)៕